ស្វាយរៀង, នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែ កត្តិក ឆ្នាំថោះ
បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤
ក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់
អភិបាលរងនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មការដេញថ្លៃភាស៊ីខេត្ត, លោក ប៊ុន បុណ្ណារិទ្ធ
អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ឋ
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីលោកអភិបាល អភិបាលរងក្រុង ស្រុក និងមន្ទីរ
អង្គភាពពាក់ព័ន្ធដែលជាគណៈកម្មការដេញថ្លៃភាស៊ីខេត្ត។
យោងតាមសេចក្តីជូនដំណឹងលេខ១៦០/២៣ សជណ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣
របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីការរៀបចំដាក់អោយដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤
តាមនីតិវិធីដេញថ្លៃជាសាធារណៈ ក្រោយឈប់ទទួលពាក្យនៅម៉ោង៤.៣០ នាទីល្ងាចថ្ងៃទី០៥
ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានទទួលស្គាល់អតិថិជនដែលមានលក្ខណៈសម្បត្តិ
សមត្ថភាពគ្រប់គ្រាន់ចូលរួមដេញថ្លៃភាស៊ីគ្រប់ប្រភេទ និងលទ្ធផល ក្រោយចូលរួមដេញថ្លៃ
សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ដែលមានរាយនាមដូចខាងក្រោមៈ
១ / ផ្សារវាលយន្ដ និងពោធិតាហោ៖ដេញបានទៅឈ្មោះ សូ ថាវីក្នុងតម្លៃ 655,000,000 ៛ នៃតម្លៃមូលដ្ឋាន 380,000,000៛
២ / ស្រុកកំពង់រោទ៍៖ បានទៅឈ្មោះ គយ សុខាន្នីក្នុងតម្លៃ 8,000,000 ៛ (តម្លៃចរចារ)
នៃតម្លៃមូលដ្ឋាន 7,000,000៛
៣ / ស្រុករមាសហែក ៖ ដេញបានទៅឈ្មោះ ជេត សំអុន ក្នុងតម្លៃ 35,540,000 ៛ នៃតម្លៃមូលដ្ឋាន 30,000,000 ៛
៤ / ស្រុកស្វាយជ្រំ ៖ ដេញបានទៅឈ្មោះ ហោ យាន ក្នុងតម្លៃ119,880,000៛នៃតម្លៃមូលដ្ឋាន 30,000,000 ៛
៥ / ស្រុករំដួល៖ ដេញបានទៅឈ្មោះ កឹម សុផល
ក្នុងតម្លៃ 10,000,000 ៛នៃតម្លៃមូលដ្ឋាន 8,000,000 ៛
សរុបរួម 828,420,900៛សម្រាប់អាជីវកម្មភាស៊ីនេះមានរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ ការដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៤ នៅខេត្តស្វាយរៀងបានចប់សព្វគ្រប់នៅថ្ងៃ ខែ ឆ្នាំ ដដែលវេលាម៉ោង ដប់មួយ និងដប់នាទីព្រឹកប្រកបដោយបរិយាកាសស្និតស្នាលជាទីបំផុត ។